ឯកឧត្តម ពេជ្រ ស្រស់ បានបើកកិច្ចប្រជុំថ្នាក់ដឹកនាំមន្រ្តីទីស្នាក់ការកណ្តាល នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១

នៅវេលាព្រឹកថ្ងៃទី07 ខែសីហា ឆ្នាំ២០២១នេះ គណបក្សយុវជនកម្ពុជា បានបើកកិច្ចប្រជុំថ្នាក់ដឹកនាំមន្រ្តីទីស្នាក់ការកណ្តាលរបស់គណបក្សយុវជនកម្ពុជា តាមប្រព័ន្ធអនឡាញ (ZOOM) ក្រោមអធិបតីភាពដ៌ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។

ឯកឧត្តម ពេជ្រ ស្រស់ បានបង្ហាញពីការលើកកម្ពស់ ឆន្ទៈ ស្មារតី របស់ថ្នាក់ដឹកនាំ អោយយល់ច្បាស់ និងស៊ីជម្រៅ ការដែលចូលរួមធ្វើនយោបាយជាមួយបក្សយុវជនកម្ពុជា គឺដើម្បីការពារប្រយោជន៍ជាតិ និងពលរដ្ឋ។​ ធ្វើដំណើរជាមួយបក្សយុវជនកម្ពុជា ដើម្បីភាពស្អាតស្អំ ការពារបូរណភាពទឹកដី ការពារម្ចាស់ឆ្នោត និងបញ្រ្ជាបអោយពលរដ្ឋ បានយល់ពីនយោបាយ។

ឯកឧត្តម ពេជ្រ ស្រស់ បានបញ្ជាក់ដល់ថ្នាក់ដឹកនាំទាំងអស់ថា ការចូលរួមនយោបាយជាមួយ គណបក្សយុវជនកម្ពុជា ដើម្បីប្រយោជន៍ជាតិ និងប្រយោជពលរដ្ឋ មិនមែនជាកន្លែងសម្រាប់ ដណ្តើមអំណាច និងរកប្រាក់ ចំណេញនោះទេ។

អត្ថបទដែលជាប់ទាក់ទង