លោក ទីវ ទុង ប្រគល់លិខិតតែងតាំងដល់មន្រ្តីចំនួន០៤រូប ប្រចាំស្រុកកំពង់ត្រាច ខេត្តកំពត

កាលពីថ្ងៃទី ០៤ខែ សីហា ឆ្នាំ២០២១នេះ លោក ទីវ ទុង ជាអនុប្រធានប្រតិបត្តិ គណបក្សយុវជនកម្ពុជា ប្រចាំខេត្តកំពត បានធ្វើការប្រគល់លិខិតតែងតាំង ដល់ប្រធានប្រតិបត្តិឃុំចំនួន០៤រូប ប្រចាំស្រុកកំពង់ត្រាច ខេត្តកំពត។ គណបក្សយុវជនកម្ពុជា ជាជម្រើសតែមួយគត់សម្រាប់ប្រជាពលរដ្ឋ គ្រប់ៗរូប។ ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះពលរដ្ឋ អ្នកស្នេហាជាតិ ដែលចង់ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សយុវជនកម្ពុជា។ ក្រោមការដឹកនាំរបស់ឯកឧត្តម ពេជ្រ ស្រស់ គឺបាននឹងកំពុងធ្វើឲ្យយុវជនខ្មែរ ដែលបានចូលរួមធ្វើនយោបាយជាមួយនឹងគណបក្សយុវជនកម្ពុជា មានភាពឯករាជ្យម្ចាស់ការលើវាសនាខ្លួនឯង ព្រមទាំងមាននូវភាពជាអ្នកដឹកនាំប្រកបទៅដោយសក្តានុពលក្នុងការកសាងប្រទេសកម្ពុជាឲ្យមានការរីកចំរើនពិតប្រាកដ ដូច្នេះបើបងប្អូនជនរួមជាតិ ឬយុវជនខ្មែរមាននូវបំណងចង់ធ្វើនយោបាយ បងប្អូនអាចជ្រើសរើសគណបក្សយុវជនកម្ពុជាគឺ មិនខុសនោះឡើយ ដោយសារតែការដឹកនាំរបស់ឯកឧត្តម ពេជ្រ ស្រស់ ផ្តល់ភាពម្ចាស់ការដល់ថ្នាក់ដឹកនាំរួមការងារ និងមានតម្លាភាពផ្ទៃក្នុងបក្ស មិនពុករលួយ មិនបក្ខពួកនិយមឡើយ គឺឈរលើគោលការណ៍ឆន្ទៈ សមត្ថភាពនិងលទ្ធភាពរបស់សមាជិកក្រុមការងាររៀងៗខ្លួន។

អត្ថបទដែលជាប់ទាក់ទង