វាំងននខ្មៅផ្កាយ២ ទុន ដៀត បាំងដើម្បីចាក់ដីលុបសមុទ្រ ត្រូវបានលោក ពេជ្រ ស្រស់ រូតវាំងនននេះចេញហើយ….

(កោះកុង)៖ នាព្រឹកព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នេះ ប្រតិភូគណបក្សយុវជនកម្ពុជា ដែលដឹកនាំដោយលោក ពេជ្រ ស្រស់ បានចុះសិក្សាករណីសង្ស័យថាមានការចាក់ដីលុបសមុទ្រដោយលោក ផ្កាយ២ ទន់ ដៀត ។ ស្ថិតនៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ លោកផ្កាយ២ ទុន ដៀត បានអះអាងថា ការបោះបង្គោលនៅក្នុងសមុទ្រនេះដើម្បីឃាំងសំរាម ប៉ុន្តែការពិតគឺសមុទ្រគ្មានសំរាមនោះទេ ។ ផ្ទុយទៅវិញអ្វីដែលយើងមើលឃើញគឺលោក ទុន ដៀត បោះដើម្បីចាក់ដីលុបយកសមុទ្រ។

ក្នុងការចុះសិក្សានេះ លោក ពេជ្រ ស្រស់ បានលើកឡើងថា ការចាក់ដីលុបសមុទ្រនេះគឺជាការលុបដើម្បីបម្រើផលប្រយោជន៍ឯកជនសុទ្ធសាធ។ ហើយការលុបយកដែនសមុទ្រដែលមានទំហំប្រមាណ 60 ម៉ែត្រទទឹងបណ្ដោយ 300 ម៉ែត្រនេះវាជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើទ្រព្យសម្បត្តិជាតិផងដែរ។

លោក ពេជ្រ ស្រស់ បានបន្ថែមទៀតថា អ្វីដែលលោកទន់ ដៀត អាហារបោះបង្គោលដើម្បីរារាំងសំរាមមិនឲ្យចូលដល់ដីរបស់គាត់គឺជាការបង្កើតព័ត៌មានក្លែងក្លាយបន្លប់មហាជន និងបង្កើតព័ត៌មានបង្ហាប់កិត្តិយសជាតិពីព្រោះថាលោក ពេជ្រ ស្រស់ បានមកមើលទីតាំងផ្ទាល់មិនមានសំរាមដូចការលើកឡើងរបស់ លោក ទន់ដៀត នោះទេផ្ទុយទៅវិញ លោក ពេជ្រ ស្រស់ បានរកឃើញនូវតម្រុយថ្មីៗបន្ថែមទៀតគឺដីដែលលោក ទុន ដៀត កំពុងអាស្រ័យផលនេះគឺជាដីរបស់រដ្ឋ ដោយមានអនុក្រឹត្យលេខ 80 បានការពារដីរដ្ឋនោះហើយលក់ទៀតបម្រុងបន្តចាក់ដីលាតសន្ធឹងលើដែនសមុទ្របន្ថែមទៀត ដើម្បីយកមកគ្រប់គ្រងជាដីឯកជនរបស់បុគ្គលខ្លួនលោកតែម្ដង។

លោក ពេជ្រ ស្រស់ បានបង្ហើបទៀតថាលោកនឹងស្នើដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនព្រមទាំងសម្ដេចសេនាទាបាញ់ ពិនិត្យមើលក្នុងការដកតួនាទីលោក ទុន ដៀត ចេញពីយោធាដើម្បីការពារទ្រព្យសម្បត្តិរដ្ឋផ្សេងៗទៀតហើយក៏ជាការដាក់ទោសទណ្ឌទៅដល់បុគ្គលដែលរំលោភយកដីរដ្ឋផងដែរ។

សូមបញ្ជាក់ផងដែរថាលោក ទុន ដៀត មិនមែនចាក់ដីយកសមុទ្រនេះជាលើកទីមួយនោះទេ។លោកទុន ដៀត បានប្រព្រឹត្តអំពើនេះតាំងពីឆ្នាំ 2006 មកម្ល៉េះហើយលោក ទុន ដៀត គាត់ធ្លាប់ចាញ់ក្តីតុលាការមួយដងទៅជាពីរដងហើយដែរចំពោះការលុបដីយកដែនសមុទ្រនិងដីរដ្ឋនេះ៕          

អត្ថបទដែលជាប់ទាក់ទង