ឯកឧត្តម ពេជ្រ ស្រស់ បានបើកកិច្ចប្រជុំប្រចាំខែជាមួយថ្នាក់ដឹកនាំទាំង ១៨ រាជធានីខេត្ត
នៅវេលាព្រឹកនេះ គណបក្សយុវជនកម្ពុជា បានបើកកិច្ចប្រជុំប្រចាំខែតាមប្រព័ន្ធអនឡាញ (ZOOM) ក្រោមអធិបតីភាព ឯកឧត្តប្រធាន ពេជ្រ ស្រស់ ជាមួយថ្នាក់ដឹកនាំទាំង ១៨ រាជធានីខេត្តដែលចំណុះអោយ គណបក្សយុវជនកម្ពុជា។
ឯកឧត្តមបានលើកទិសដៅ ក្នុងការពង្រឹង និងពន្លឿន ក្នុងការរៀបចំរចនាសម្ព័ន្ធ ឃុំ/សង្កាត់ ដើម្បីប្រកួតប្រជែង នាឆ្នាំ២០២២ ខាងមុខ នេះ។ ឯកឧត្តម បានធ្វើការបែងចែក យុត្តិសាស្រ្តនៃការគ្រប់គ្រងទៅតាមភូមិភាគនីមួយៗ ដែលបានចាត់តាំង ដោយគណបក្សផងដែរ។ មួយវិញទៀត ឯកឧត្តមបានលើកឡើងនៅចំណុចមួយផងដែរថា 《 បើកូនអ្នកក្រមិនដណ្តើមធ្វើធំទេ នោះកូនអ្នកធំ នៅតែធ្វើអ្នកធំអស់មួយជីវិត រីឯកូនអ្នកក្រ នៅតែក្រតូចទាបអស់មួយជីវិត 》
ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២២