លោក ពេជ្រ ស្រស់ បង្ហាញក្តីព្រួយបារម្មណ៍ចំពោះជាតិខ្មែរ ក្រោយឃើញសមាគមវៀតណាមយកទង់ជាតិវៀតណាមដាក់ជាមួយទង់ជាតិកម្ពុជា នឹងដាករូបថតអតីតមេដឹកនាំវៀតណាម ដាក់ទន្ទឹមព្រះឆាយាលក្ខ័ព្រះមហាក្សត្រខ្មែរ
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ បង្ហាញក្តីព្រួយបារម្មណ៍ចំពោះជាតិខ្មែរបន្ទាប់ពីអ្នកលេងហ្វេសបុកបាននាំគ្នាចែករំឡេករូបថតមួយ ដែលខាងសមាគមវៀតណាមយកទង់ជាតិវៀតណាមដាក់ជាមួយទង់ជាតិកម្ពុជា នឹងដាករូបថតអតីតមេដឹកនាំវៀតណាមលោកហូជីម៉ីញ ដាក់ទន្ទឹមព្រះឆាយាលក្ខ័ព្រះមហាក្សត្រខ្មែរ។
តាមរយៈទំព័រហ្វេសបុករបស់ប្រមុខបក្សយុវជនកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ដោយភ្ជាប់ជាមួយរូបថត បានអោយដឹងថា សំណេរព្រួយបារម្ភចំពោះជាតិខ្មែរ។ ប្រទេសមានច្បាប់ គ្រួសារមានវិន័យបើយើងមើលរូបភាពនេះ គឺ វាពិតជាឈឺចាប់ខ្លាំងណាស់ដែលសមាគមន៍បរទេសមួយជ្រកក្រោមច្បាប់កម្ពុជាបែរជាតាំងខ្លួនឯងជារដ្ឋមួយ ដោយតាំងរូបមេដឹកនាំខ្លួនក្នុងដែនដីគេឲ្យស្មើនឹងស្តេចម្ចាស់ទឹកដីដែលខ្លួនសុំជ្រកកោនបណ្តោះអាសន្នតែប៉ុណ្ណោះហើយសកម្មភាពនេះគឺសបញ្ជាក់ឲ្យឃើញថាជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតមកលើម្ចាស់ទឹកដីដែលមិនអាចទទួលយកបាននោះឡើយ ។
មេបក្សរូបនេះបន្ថែមថា ខ្ញុំសុំឲ្យ ក្រសួងមហាផ្ទៃ បកស្រាយខ្លឹមសារច្បាប់ និងដែនកំណត់សិទ្ធិរបស់ សមាគមន៍ បរទេស ឲ្យបានច្បាស់លាស់ដើម្បីកុំឲ្យពួកនោះដើរហួសដែនកំណត់ នៃច្បាប់ប្រទេសកម្ពុជាយើង ហើយវាអាចនឹងក្លាយទៅជាអង្គការចាត់តាំងរចនាសម្ព័ន្ធនយោបាយងងឹតក៏អាចថាបាន..។
ជាមួយគ្នានេះដែរលោកចោទជាសំនួរថា តើសមាគមន៍ និងអង្គការបរទេសមានសិទ្ធិដាក់ទង់ជាតិរបស់គេអមនឹងទង់ជាតិប្រទេសយើងដែរទេ.?តើសមាគមន៍ និងអង្គការបរទេសមានសិទ្ធិតាំង រូបថត មេដឹកនាំគេស្មើនឹងស្តេចផែនដីយើងដែរឬទេ?ស្របពេល ដែលជនបរទេសនោះធ្វើកិច្ចការនៅក្នុងនាមជាសមាគមន៍និរាទេសតែប៉ុណ្ណោះដោយមិនពាក់ព័ន្ធនឹងកិច្ចការរដ្ឋ និងរដ្ឋនោះទេ ?
ឃើញរូបភាពទាំងនេះ គឺ ឈឺចាប់ផងព្រួយបារម្ភផង និងហួសចិត្តផង ប៉ុន្តែបើសិនជាមានច្បាប់ឲ្យជនបរទេសធ្វើ
បែបនេះ គួរតែវិសោធនកម្មច្បាប់នោះចោលភ្លាមគឺដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសកម្ពុជានៃយើង និង
លើកតម្លៃអន្តសញ្ញាណជាតិខ្មែររបស់ផងដែរ។ នេះជាការបញ្ជាក់របស់លោកពេជ្រ ស្រស់៕