លោក ពេជ្រ ស្រស់ ចង្កូតកម្ពុជា កុំរុញកម្ពុជាឲ្យខ្លោច កុំរោចឲ្យឆៅ គឺត្រូវរួមគ្នាថែកម្តៅឲ្យល្មមទើបយើងអាចអាស្រ័យនៅបាន

ចង្កូតកម្ពុជា កុំរុញកម្ពុជាឲ្យខ្លោចកុំរោចអោយកម្ពុជាឆៅ គឺត្រូវរួមគ្នាថែកម្តៅឲ្យល្មមទើបយើងអាចអាសរ័យនៅបាន។ នេះជាការលើកឡើងរបស់លោក ពេជ្រ ស្រស់ ។

ប្រមុខបក្សយុវជនកម្ពុជា បានសរសេរនៅក្នុងហ្វេសបុកនៅព្រឹកនេះថា មាតុភូមិកម្ពុជាគឺជាដែនដីសម្បូរបែបមានគ្រប់សម្បត្តិធម្មជាតិ និងវប្បធម៌ចាស់ទុំ ហើយមាននូវប្រវត្តិសាស្រ្តដ៏មហិមាយ៉ាងក្រែងលែងទៀតផង។ កម្ពុជាគួរតែកាច់ចង្កូតទៅទិសខាងណាទើបបានសុខជានិរន្តរ៍បានហើយមិនធ្វើឲ្យសមាជិកនៃប្រទេស (ពលរដ្ឋ)មាន ការឈឺចាប់ ព្រមទាំងថែរក្សាសំណៅកម្ពុជាឲ្យនៅគង់វង្សឋិតថេរយូរអង្វែងរហូតទៅកើត?។

ចង្កូតកម្ពុជាគួរតែតម្រង់ឲ្យត្រង់ទៅពិភពលោក ដោយមិនពឹងផ្អែកលើប្រទេសណាមួយនោះទេ ហើយក៏មិនត្រូវរាប់អានប្រទេសណាឯមួយឲ្យហួស ពីមិត្តភាពធម្មតានោះដែរជៀសវាងការធ្លាក់ក្នុង មនោគមន៍ពស់លេបកង្កែបដែលបណ្តាលឲ្យចង្កូតកម្ពុជាផ្លាស់ប្តូរតៃកុងបើក។

ចំពោះសមាជិកប្រទេស(ពលរដ្ឋ)ក៏មិនគួរយកតែមារួចខ្លួនម្នាក់ឯងដោយទុកឲ្យនាវានៃកម្ពុជាទៅមុខគ្មាននូវគោលដៅនោះដែរ ហើយត្រូវចេះព្យាបាលជំងឺកម្ពុជាឲ្យទាន់ពេលវេលានឹងត្រូវប្រកបទៅដោយភាពឆ្លាតវៃ ពីព្រោះអំបិល នឹងស្ករ
ពិបាកបែងចែកណាស់គឺវាងាយឲ្យយើងយល់ច្រឡំ ដូច្នេះសមាជិកនៃប្រទេស(ពលរដ្ឋ)ត្រូវតែសកម្ម នឹងជាអ្នកជាតិ និយមមិនមែនបក្សឬក៏បក្ខពួកនិយមនោះទេ។ មានតែការចាប់ផ្តើមស្គាល់ជំងឺកម្ពុជាឲ្យច្បាស់នោះទេ ទើបអាចព្យាបាលកើតនឹងមិនឲ្យជំងឺក្លាយជាមហារីក ហើយកម្ពុជារួចផុតពីសេចក្តីស្លាប់បាន។

អត្ថបទដែលជាប់ទាក់ទង